Accueil Podcasts ទស្សនៈព្រឹត្តិការណ៍ខ្មែរ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

RFI ខេមរភាសា / Khmer 24 Épisodes janv. 23, 2026

រៀងរាល់ថ្ងៃចន្ទដល់សុក្រ កម្មវិធីនេះលើកយកព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ មកពន្យល់ បំភ្លឺ និងវិភាគ។ ការពន្យល់បកស្រាយហេតុផលនៃព្រឹត្តិការណ៍តាមលក្ខណៈសត្យានុម័ត និងអព្យាក្រឹត។

Épisodes

ហេតុអ្វីការទិញលក់ផ្ទះរវាងពលរដ្ឋ និងក្រុមហ៊ុនខ្លះក្លាយជាបញ្ហារ៉ាំរ៉ៃ និងមានអ្នកឈឺចាប់?
ហេតុអ្វីការទិញលក់ផ្ទះរវាងពលរដ្ឋ និងក្រុមហ៊ុនខ្លះក្លាយជាបញ្ហារ៉ាំរ៉ៃ និងមានអ្នកឈឺចាប់? janv. 23, 2026 00:05:21 បញ្ហាអចលនទ្រព្យរួមមានដីធ្លី និងផ្ទះសម្បែងនៅក្នុងប្រទេស​កម្ពុជានៅជាប្រធានក្តៅងំនៅឡើយ ដោយសារតែអតិថិជនខ្លះមិនទាន់ទទួលបានផ្ទះ ឬដីដែលពួកគេបានទិញពីក្រុមហ៊ុនមួយចំនួន។ ជាការកត់សម្គាល់ ភាពចម្រូងចម្រាស និងការតវ៉ាពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះបានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះមានពាក់ព័ន្ធនឹងក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គីមហុង ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា ក
កម្ពុជាឈានដល់ដំណាក់កាលបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្មអនឡាញ?
កម្ពុជាឈានដល់ដំណាក់កាលបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្មអនឡាញ? janv. 16, 2026 00:03:45 តុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចឃុំខ្លួនលោក លី គួង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ។ ការអនុវត្តច្បាប់របស់អាជ្ញាធរខ្មែរលើម្ចាស់កាស៊ីណូ ដែលធ្លាប់មានងារជាអ្នកឧកញ៉ាត្រូវបានគេមើលឃើញថា អាចជាចំណាត់ការមួយ ដែលបង្ហាញមុខមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់ បន្ទាប់ពីមានការរិះគន់ថា ការបោសសម្អាតអំពើឆបោកអនឡាញនៅកម្ពុជា ត្
ជម្លោះខ្មែរ-ថៃ ពេលនេះ នឹងបង្កើនការស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំង?
ជម្លោះខ្មែរ-ថៃ ពេលនេះ នឹងបង្កើនការស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំង? déc. 20, 2025 00:06:12 តាមរយៈប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា និងថៃ បានមានជម្លោះនឹងគ្នាចាប់តាំងពីសតវត្សទី១២មកម្លេះ ដោយសារថៃ(សៀម) បានធ្វើការវាយប្រហារមកលើកម្ពុជា(ខ្មែរ) ឥតឈប់ឈរ ដើម្បីឈ្លានពានពង្រីកទឹកដី។ នៅដំណាក់កាលចុងក្រោយនេះ ប្រទេស និងប្រជាជនទាំងពីរ ហាក់បានសុខស្រួលនឹងគ្នាប្រមាណជាង ៤ទសវត្ស។ តែតាមរយៈការវាយប្រយុទ្ធគ្នាចុងក្រោយនេះ នៅតាមព្រំដែន រួមនឹងការប្រមាថមើលងាយពីសំណាក់ប្រជាជនថៃមកលើពលរដ្ឋកម្ពុជា ស្ថានភាពនេះ នឹងបង្កើនការស្អប
ឯកភាពជាតិពិតជាកត្តាចាំបាច់ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ?
ឯកភាពជាតិពិតជាកត្តាចាំបាច់ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ? déc. 12, 2025 00:03:11 អំឡុងពេលនៃការផ្ទុះសង្គ្រាមតាមព្រំដែនជាមួយថៃលើកទី២ ដែលចាប់ផ្តើម កាលពីថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា បាននិងកំពុងផ្តោតទៅលើសកម្មភាពរួម នោះគឺការគាំទ្រដល់យុទ្ធជនសមរភូមិមុខ។ ជាការកត់សម្គាល់ទាំងអ្នកនយោបាយនៅក្នុងជួររដ្ឋាភិបាល និងអ្នកនយោបាយនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល បានបង្ហាញសាររំលែកទុក្ខដល់គ្រួសារយុទ្ធជនពលី ចូលរួមថវិកា និងធ្វើសកម្មភាពដោយផ្ទាល់
តើពិតជាមានការបន្តបំផ្លាញធនធានធម្មជាតិនៅខេត្តក្រចេះឬយ៉ាងណា?
តើពិតជាមានការបន្តបំផ្លាញធនធានធម្មជាតិនៅខេត្តក្រចេះឬយ៉ាងណា? nov. 28, 2025 00:04:09 អគ្គបញ្ជាការរងនៃកងទ័ពជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីស្រាវជ្រាវបាតុភាពមិនប្រក្រតីដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ក្រុមការងារចំពោះកិច្ចនេះត្រូវបានបង្កើតឡើង ក្រោយមានការផ្សព្វផ្សាយពីសំណាក់សកម្មជនការពារធនធានធម្មជាតិ និងការរិះគន់ធ្ងន់ៗរបស់អ្នកកាសែតម្នាក់នៅកម្ពុជាទៅលើមេបញ្ជាការកងរា
លោក ប៉ាង លីដា ត្រូវបានចាត់ទុកជានិមិត្តរូបនៃមន្ត្រីគំរូនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
លោក ប៉ាង លីដា ត្រូវបានចាត់ទុកជានិមិត្តរូបនៃមន្ត្រីគំរូនៅរដ្ឋបាលថ្នាក់ក្រោមជាតិ oct. 31, 2025 00:04:18 អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា ត្រូវបានមហាជន និងថ្នាក់ដឹកនាំប្រទេសចាត់ទុកថាជាមន្ត្រីគំរូ ដែលមានសកម្មភាពរស់រវើក ក្នុងការបំពេញភារកិច្ចបម្រើប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន។ កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់អភិបាលរងខណ្ឌរូបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា លើកយកមកនិយាយយ៉ាងព្រោងព្រាត នៅពេលដែល លោក ប៉ាង លីដា ត្រូវបានអនុញ្ញាតឲ្យជួបផ្ទាល់ ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទទួលបានការកោតស
ប្រវត្តិលោក ចេន ហ្ស៊ី និងក្រុមហ៊ុន Prince Holding Group
ប្រវត្តិលោក ចេន ហ្ស៊ី និងក្រុមហ៊ុន Prince Holding Group oct. 17, 2025 00:05:39 សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើលោក ចេន ហ្ស៊ី(Chen Zhi) ដែលជាពាណិជ្ជករកម្ពុជា ដើមកំណើតចិនក្រោមបទចោទប្រកាន់ធ្វើប្រតិបត្តិការបើកមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដែលរកចំណូលបានរាប់ពាន់លានដុល្លារ និងបង្កឲ្យមានជនរងគ្រោះយ៉ាងច្រើននៅជុំវិញពិភពលោក។ លោក ចេន ហ្ស៊ី គឺជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលបាន និងកំពុងធ្វើប្រតិបត្តិការតាមរយៈក្
តើចិនកំពុងមានជំហរមិនច្បាស់លាស់នៅក្នុងជម្លោះកម្ពុជា-ថៃ ឬយ៉ាងណា?
តើចិនកំពុងមានជំហរមិនច្បាស់លាស់នៅក្នុងជម្លោះកម្ពុជា-ថៃ ឬយ៉ាងណា? oct. 10, 2025 00:04:07 ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វេនប៊ីន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា «ប្រទេសចិនគាំទ្រកម្ពុជាយ៉ាងមុតមាំ ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ និងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍របស់កម្ពុជា»។ សារខ្លីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ធ្វើឲ្យពលរដ្ឋ និងរដ្ឋាភិបាលថៃមានមន្ទិល និងបានសុំការបញ្ជាក់ពីឯកអគ្គរដ្ឋទូតចិនប្រចាំទីក្
តើសមយុទ្ធរួមគ្នា និងការទិញ លក់សព្វាវុធរវាងថៃ-ចិនរំខានដល់ទំនាក់ទំនងកម្ពុជា-ចិនដែរឬទេ?
តើសមយុទ្ធរួមគ្នា និងការទិញ លក់សព្វាវុធរវាងថៃ-ចិនរំខានដល់ទំនាក់ទំនងកម្ពុជា-ចិនដែរឬទេ? sept. 26, 2025 00:04:31 ភាពតានតឹងរវាងកម្ពុជា និងថៃបានកើតឡើង បន្ទាប់ពីកងទ័ពនៃប្រទេសទាំងពីរបានវាយប្រយុទ្ធគ្នាអស់រយៈពេល៥ថ្ងៃកាលពីចុងខែកក្កដា ឆ្នាំ២០២៥។ ស្របពេលជាមួយគ្នានេះ ទំនាក់ទំនងរវាងថៃ និងចិនហាក់រំលេចឡើងតាមរយៈលំហាត់សឹកកងទ័ពអាកាស និងការចុះកិច្ចសន្យាទិញនាវាមុជទឹកពីចិនរបស់ថៃនាអំឡុងខែកញ្ញានេះ។ រូបភាពទាំងអស់នេះត្រូវគេមើលឃើញថាអាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិនដែលជាមិត្តដែកថែប បើទោះបីជាចិនអះអាងថា មិត្តភាពរវាងកម្ពុជា និងចិននៅបន
បាក់ឌុប៖ បេក្ខជនប្រឡងជាប់៨៥%​ គឺជាលទ្ធផលប្រកបដោយគុណភាព ឬយ៉ាងណា?
បាក់ឌុប៖ បេក្ខជនប្រឡងជាប់៨៥%​ គឺជាលទ្ធផលប្រកបដោយគុណភាព ឬយ៉ាងណា? sept. 19, 2025 00:03:58 ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសលទ្ធផលសង្ខេបនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា ចំនួនសិស្សដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០២៥នេះ បានកើនដល់ ៨៥% ធៀបនឹងឆ្នាំ ២០២៤កន្លងទៅ ដែលមានត្រឹម ៧៩%។ ដោយឡែកចំនួនសិស្សដែលទទួលបាននិទ្ទេស A វិញក៏មានការកើនឡើងច្រើនដែរគឺជាង ៣ ០០0នាក់ លើសពីឆ្នាំ២០២៤ ជិត១ ០០០នាក់។ លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០២៥នេះ មែនទែនទៅត
ការផ្តល់សេវាធ្វើដំណើរដោយមិនបង់ប្រាក់អំឡុងភ្ជុំបិណ្ឌជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រ?
ការផ្តល់សេវាធ្វើដំណើរដោយមិនបង់ប្រាក់អំឡុងភ្ជុំបិណ្ឌជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រ? sept. 13, 2025 00:03:50 ដូចកាលពីឆ្នាំកន្លងទៅដែរ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១-២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលបានត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានាដោយមិនបង់ប្រាក់។ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងជាការទទួលខុសត្រូវមួយរបស់រដ្ឋ ចំពោះពលរដ្ឋ ដែលមិនមានលទ្ធភាពធ្វើដំណ
តើកម្ពុជាពិតជាបានធ្វើការងារការទូតសកម្ម ឬយ៉ាងណានៅក្នុងជម្លោះកម្ពុជា-ថៃ?
តើកម្ពុជាពិតជាបានធ្វើការងារការទូតសកម្ម ឬយ៉ាងណានៅក្នុងជម្លោះកម្ពុជា-ថៃ? sept. 5, 2025 00:03:58 ចាប់តាំងពីកងទ័ពកម្ពុជា និងកងទ័ពថៃបានផ្ទុះអាវុធដាក់គ្នាអស់រយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ កម្ពុជាហាក់បានបង្ហាញពីសកម្មភាពការទូតមមាញឹកជាងសព្វមួយដង។ ក្រោយការជំរុញពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកឲ្យមានការចរចា ដើម្បីទទួលបានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាមានឱកាសធ្វើការងារការទូតយ៉ាងពេញដៃពេញជើង ស្របពេលដែលថៃកំពុងប្រឈមនឹងនយោបាយផ្ទៃក្នុងមកទល់បច្ចុប្បន្ន។ ក្រោយមានការលើកឡើងថ

Recommandé