
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
រៀងរាល់ថ្ងៃចន្ទដល់សុក្រ កម្មវិធីនេះលើកយកព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ មកពន្យល់ បំភ្លឺ និងវិភាគ។ ការពន្យល់បកស្រាយហេតុផលនៃព្រឹត្តិការណ៍តាមលក្ខណៈសត្យានុម័ត និងអព្យាក្រឹត។
Épisodes

ហេតុអ្វីការទិញលក់ផ្ទះរវាងពលរដ្ឋ និងក្រុមហ៊ុនខ្លះក្លាយជាបញ្ហារ៉ាំរ៉ៃ និងមានអ្នកឈឺចាប់?
បញ្ហាអចលនទ្រព្យរួមមានដីធ្លី និងផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជានៅជាប្រធានក្តៅងំនៅឡើយ ដោយសារតែអតិថិជនខ្លះមិនទាន់ទទួលបានផ្ទះ ឬដីដែលពួកគេបានទិញពីក្រុមហ៊ុនមួយចំនួន។ ជាការកត់សម្គាល់ ភាពចម្រូងចម្រាស និងការតវ៉ាពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះបានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះមានពាក់ព័ន្ធនឹងក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គីមហុង ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា ក

កម្ពុជាឈានដល់ដំណាក់កាលបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្មអនឡាញ?
តុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចឃុំខ្លួនលោក លី គួង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ។ ការអនុវត្តច្បាប់របស់អាជ្ញាធរខ្មែរលើម្ចាស់កាស៊ីណូ ដែលធ្លាប់មានងារជាអ្នកឧកញ៉ាត្រូវបានគេមើលឃើញថា អាចជាចំណាត់ការមួយ ដែលបង្ហាញមុខមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់ បន្ទាប់ពីមានការរិះគន់ថា ការបោសសម្អាតអំពើឆបោកអនឡាញនៅកម្ពុជា ត្

ជម្លោះខ្មែរ-ថៃ ពេលនេះ នឹងបង្កើនការស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំង?
តាមរយៈប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា និងថៃ បានមានជម្លោះនឹងគ្នាចាប់តាំងពីសតវត្សទី១២មកម្លេះ ដោយសារថៃ(សៀម) បានធ្វើការវាយប្រហារមកលើកម្ពុជា(ខ្មែរ) ឥតឈប់ឈរ ដើម្បីឈ្លានពានពង្រីកទឹកដី។ នៅដំណាក់កាលចុងក្រោយនេះ ប្រទេស និងប្រជាជនទាំងពីរ ហាក់បានសុខស្រួលនឹងគ្នាប្រមាណជាង ៤ទសវត្ស។ តែតាមរយៈការវាយប្រយុទ្ធគ្នាចុងក្រោយនេះ នៅតាមព្រំដែន រួមនឹងការប្រមាថមើលងាយពីសំណាក់ប្រជាជនថៃមកលើពលរដ្ឋកម្ពុជា ស្ថានភាពនេះ នឹងបង្កើនការស្អប

ឯកភាពជាតិពិតជាកត្តាចាំបាច់ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ?
អំឡុងពេលនៃការផ្ទុះសង្គ្រាមតាមព្រំដែនជាមួយថៃលើកទី២ ដែលចាប់ផ្តើម កាលពីថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា បាននិងកំពុងផ្តោតទៅលើសកម្មភាពរួម នោះគឺការគាំទ្រដល់យុទ្ធជនសមរភូមិមុខ។ ជាការកត់សម្គាល់ទាំងអ្នកនយោបាយនៅក្នុងជួររដ្ឋាភិបាល និងអ្នកនយោបាយនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល បានបង្ហាញសាររំលែកទុក្ខដល់គ្រួសារយុទ្ធជនពលី ចូលរួមថវិកា និងធ្វើសកម្មភាពដោយផ្ទាល់

តើពិតជាមានការបន្តបំផ្លាញធនធានធម្មជាតិនៅខេត្តក្រចេះឬយ៉ាងណា?
អគ្គបញ្ជាការរងនៃកងទ័ពជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីស្រាវជ្រាវបាតុភាពមិនប្រក្រតីដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ក្រុមការងារចំពោះកិច្ចនេះត្រូវបានបង្កើតឡើង ក្រោយមានការផ្សព្វផ្សាយពីសំណាក់សកម្មជនការពារធនធានធម្មជាតិ និងការរិះគន់ធ្ងន់ៗរបស់អ្នកកាសែតម្នាក់នៅកម្ពុជាទៅលើមេបញ្ជាការកងរា

លោក ប៉ាង លីដា ត្រូវបានចាត់ទុកជានិមិត្តរូបនៃមន្ត្រីគំរូនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា ត្រូវបានមហាជន និងថ្នាក់ដឹកនាំប្រទេសចាត់ទុកថាជាមន្ត្រីគំរូ ដែលមានសកម្មភាពរស់រវើក ក្នុងការបំពេញភារកិច្ចបម្រើប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន។ កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់អភិបាលរងខណ្ឌរូបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា លើកយកមកនិយាយយ៉ាងព្រោងព្រាត នៅពេលដែល លោក ប៉ាង លីដា ត្រូវបានអនុញ្ញាតឲ្យជួបផ្ទាល់ ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទទួលបានការកោតស

ប្រវត្តិលោក ចេន ហ្ស៊ី និងក្រុមហ៊ុន Prince Holding Group
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើលោក ចេន ហ្ស៊ី(Chen Zhi) ដែលជាពាណិជ្ជករកម្ពុជា ដើមកំណើតចិនក្រោមបទចោទប្រកាន់ធ្វើប្រតិបត្តិការបើកមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដែលរកចំណូលបានរាប់ពាន់លានដុល្លារ និងបង្កឲ្យមានជនរងគ្រោះយ៉ាងច្រើននៅជុំវិញពិភពលោក។ លោក ចេន ហ្ស៊ី គឺជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលបាន និងកំពុងធ្វើប្រតិបត្តិការតាមរយៈក្

តើចិនកំពុងមានជំហរមិនច្បាស់លាស់នៅក្នុងជម្លោះកម្ពុជា-ថៃ ឬយ៉ាងណា?
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វេនប៊ីន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា «ប្រទេសចិនគាំទ្រកម្ពុជាយ៉ាងមុតមាំ ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ និងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍របស់កម្ពុជា»។ សារខ្លីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ធ្វើឲ្យពលរដ្ឋ និងរដ្ឋាភិបាលថៃមានមន្ទិល និងបានសុំការបញ្ជាក់ពីឯកអគ្គរដ្ឋទូតចិនប្រចាំទីក្

តើសមយុទ្ធរួមគ្នា និងការទិញ លក់សព្វាវុធរវាងថៃ-ចិនរំខានដល់ទំនាក់ទំនងកម្ពុជា-ចិនដែរឬទេ?
ភាពតានតឹងរវាងកម្ពុជា និងថៃបានកើតឡើង បន្ទាប់ពីកងទ័ពនៃប្រទេសទាំងពីរបានវាយប្រយុទ្ធគ្នាអស់រយៈពេល៥ថ្ងៃកាលពីចុងខែកក្កដា ឆ្នាំ២០២៥។ ស្របពេលជាមួយគ្នានេះ ទំនាក់ទំនងរវាងថៃ និងចិនហាក់រំលេចឡើងតាមរយៈលំហាត់សឹកកងទ័ពអាកាស និងការចុះកិច្ចសន្យាទិញនាវាមុជទឹកពីចិនរបស់ថៃនាអំឡុងខែកញ្ញានេះ។ រូបភាពទាំងអស់នេះត្រូវគេមើលឃើញថាអាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិនដែលជាមិត្តដែកថែប បើទោះបីជាចិនអះអាងថា មិត្តភាពរវាងកម្ពុជា និងចិននៅបន

បាក់ឌុប៖ បេក្ខជនប្រឡងជាប់៨៥% គឺជាលទ្ធផលប្រកបដោយគុណភាព ឬយ៉ាងណា?
ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសលទ្ធផលសង្ខេបនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា ចំនួនសិស្សដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០២៥នេះ បានកើនដល់ ៨៥% ធៀបនឹងឆ្នាំ ២០២៤កន្លងទៅ ដែលមានត្រឹម ៧៩%។ ដោយឡែកចំនួនសិស្សដែលទទួលបាននិទ្ទេស A វិញក៏មានការកើនឡើងច្រើនដែរគឺជាង ៣ ០០0នាក់ លើសពីឆ្នាំ២០២៤ ជិត១ ០០០នាក់។ លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០២៥នេះ មែនទែនទៅត

ការផ្តល់សេវាធ្វើដំណើរដោយមិនបង់ប្រាក់អំឡុងភ្ជុំបិណ្ឌជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រ?
ដូចកាលពីឆ្នាំកន្លងទៅដែរ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១-២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលបានត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានាដោយមិនបង់ប្រាក់។ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងជាការទទួលខុសត្រូវមួយរបស់រដ្ឋ ចំពោះពលរដ្ឋ ដែលមិនមានលទ្ធភាពធ្វើដំណ

តើកម្ពុជាពិតជាបានធ្វើការងារការទូតសកម្ម ឬយ៉ាងណានៅក្នុងជម្លោះកម្ពុជា-ថៃ?
ចាប់តាំងពីកងទ័ពកម្ពុជា និងកងទ័ពថៃបានផ្ទុះអាវុធដាក់គ្នាអស់រយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ កម្ពុជាហាក់បានបង្ហាញពីសកម្មភាពការទូតមមាញឹកជាងសព្វមួយដង។ ក្រោយការជំរុញពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកឲ្យមានការចរចា ដើម្បីទទួលបានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាមានឱកាសធ្វើការងារការទូតយ៉ាងពេញដៃពេញជើង ស្របពេលដែលថៃកំពុងប្រឈមនឹងនយោបាយផ្ទៃក្នុងមកទល់បច្ចុប្បន្ន។ ក្រោយមានការលើកឡើងថ

១៧ឆ្នាំ ក្រោយក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហារ
០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៥ គឺជាខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ(UNESCO)។ រយៈពេល ១៧ឆ្នាំមកនេះ ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហាររបស់ខ្មែរតាមរយៈមិនទទួលស្គាល់សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅឆ្នាំ១៩៦២ និងការបកស្រាយសាលដីការបស់ ICJ នៅឆ្នាំ២០១៣ រួមនឹងការកាឡៃប្រវត្តិសាស្ត្រពីសំណាក់ក្រុមជាតិនិយមថៃជាដើម។ ០៧ កក្កដា ២០០៨-០៧ កក្កដា ២០

តើព័ត៌មានបែបAI មានផលប៉ះពាល់យ៉ាងណាសម្រាប់បរិបទជម្លោះកម្ពុជា-ថៃ?
កម្ពុជា និងថៃ បានបន្តប្រឈមមុខដាក់គ្នាខាងនយោបាយ និងយោធាចាប់តាំងពីមានការផ្ទុះអាវុធកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ នៃខេត្តព្រះវិហារ។ ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នានេះ មានមាតិការព័ត៌មាន រូបភាព និងវីដេអូតាមទម្រង់បញ្ញាសិប្បនិម្មិត(AI) ត្រូវបានបង្កើតឡើងយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម។ អ្នកតាមដានសង្គមនានាមើលឃើញថា AI ពិតជាមានសារសំខាន់ចំពោះវិស័យបច្ចេកវិទ្យា តែវាជាហានិភ័យចំពោះការប្រើប

តើពលករខ្មែរគួរត្រលប់មកស្រុកវិញឬយ៉ាងណា អំឡុងពេលតានតឹងរឿងព្រំដែនខ្មែរ-ថៃ?
ភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា និងថៃ បានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ តាមរយៈជម្លោះព្រំដែននេះ ក្រុមអ្នកជាតិនិយមថៃបានបង្ហាញពីការប្រមាថ និងចង់ឲ្យមានការបណ្តេញពលករខ្មែរចេញពីប្រទេសថៃ។ ស្របពេលគ្នានេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាក៏បានរុញទូកបណ្តោយទឹក ដោយអំពាវនាវឲ្យពលករខ្មែរត្រលប់មកប្រទេសកំណើតវិញ និងប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ផ្តល់ការងារជូនជាច្រើនកន្លែង និងផ

ឯកភាពជាតិគឺជាកត្តាចាំបាច់ក្នុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង?
ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក កម្ពុជា និងថៃ បានបង្ហាញនូវភាពតានតឹងនឹងគ្នាឡើងវិញរឿងព្រំដែន។ ភាពតានតឹងនេះ ត្រូវរដ្ឋាភិបាលកម្ពុជាលើកឡើងថាបណ្តាលមកពីទាហានថៃ ដែលបានលួចវាយឆ្មក់នៅចំណុចព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ បណ្តាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត។ ដើម្បីបញ្ចប់វិវាទព្រំដែនជាមួយថៃ ដែលជាបញ្ហាដ៏រុាំរ៉ៃ កម្ពុជាចាំបាច់ត្រូវប្រកាន់យកដំណោះស្រាយតាមរូបភាព មួយចំនួន ក្នុងនោះការឯកភាពជាតិ ក៏ជាកត្តាដ៏សំខ

គ្រោះធម្មជាតិរន្ទះបាញ់នៅរមណីយដ្ឋានអង្គរជាមេរៀនដែលត្រូវប្រុងប្រយ័ត្នសម្រាប់កម្ពុជា?
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានណែនាំឲ្យក្រសួងវប្បធម៌ និងសមត្ថកិច្ចពាក់ព័ន្ធសិក្សាឡើងវិញ និងពង្រីកបន្ថែមនូវប្រព័ន្ធការពាររន្ទះនៅក្នុងរមណីយដ្ឋានអង្គរ។ ការណែនាំរបស់នាយករដ្ឋមន្ត្រីធ្វើឡើង បន្ទាប់ពីមានហេតុការណ៍រន្ទះបាញ់នៅប្រាសាទអង្គរវត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា

ទិវាជាតិនៃការចងចាំ ២០ឧសភានិង១៧មេសា គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏អាក្រក់ដូចគ្នាសម្រាប់កម្ពុជា?
ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃដែលរដ្ឋាភិបាលកម្ពុជាបានចាត់ទុកជា«ទិវាជាតិនៃការចងចាំ»។ ទិវាជាតិនៃការចងចាំនេះត្រូវបានរដ្ឋាភិបាល និងអាជ្ញាធរដែនដីរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធដល់ប្រជាជនខ្មែរជិត ២លាននាក់ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត។ រដ្ឋាភិបាល និងគណបក្សប្រជាជនបានឲ្យតម្លៃថ្ងៃ២០ ឧសភា ជាថ្ងៃដែលត្រូវចងកំហឹងឈឺចាប់ធំជាងថ្ងៃ១៧ មេសា ដែលពួកខ្មែរក្រហមឡើងកាន់អំណាច។ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ រដ្ឋស

ហេតុអ្វីបញ្ហាព្រំដែននឹងបន្តក្លាយជារបៀវារៈក្តៅទាំងបច្ចុប្បន្ន និងទៅអនាគត?
នៅក្នុងចំណោមប្រធានរឿងដ៏រសើបនៅក្នុងនយោបាយខ្មែរ បញ្ហាព្រំដែនគឺជាចំណុចក្តៅមួយដែលអ្នកនយោបាយ និងសកម្មជនលើកយកមកធ្វើជាអាវុធសម្រាប់វាយប្រហារគ្នា ពិសេសការដាក់បន្ទុករបស់ក្រុមអ្នកនយោបាយប្រឆាំងទៅលើរដ្ឋាភិបាល។ តែប្រធានបទព្រំដែននេះអាចនឹងធូរស្រាលវិញរវាងខ្មែរ និងខ្មែរ ប្រសិនបើរដ្ឋាភិបាលកម្ពុជាអាចសម្រេចបាននូវលទ្ធផលជាវិជ្ជមានជាមួយប្រទេសជិតខាង។ ជាទូទៅ បញ្ហាព្រំដែនទាំងព្រំដែនកម្ពុជាជាមួយវៀតណាម និងជាមួយថៃបានក្លាយជាប្រ

ទោះបីមានអ្នកដឹកនាំថ្មី តែបន្ទាត់នយោបាយកម្ពុជាបន្តគូសវាសដោយលោកហ៊ុន សែន?
បន្ទាប់ពីទទួលបានជ័យជំនះភ្លូកទឹក ភ្លូកដីនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ លោកហ៊ុន ម៉ាណែតត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ជាង ១ឆ្នាំមកហើយដែលលោកហ៊ុន ម៉ាណែតបានដឹកនាំប្រទេស តែក្នុងក្រសែភ្នែករបស់កាសែតបរទេស ទោះបីជាកម្ពុជាមានលោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេនដែលទទួលបានការរៀនសូត្រជ្រៅជ្រះពីលោកខាងលិចក៏ដោយក៏លោកហ៊ុន សែនដែលជាឪពុកនៅតែមានឥទ្ធិពលខ្លាំងក្លានៅក្នុងនយោបាយកម្ពុជា។ ក

នៅពេលជំនឿអរូបិយដែលគ្មានឫសគល់និងគ្មានមូលដ្ឋាន ក្លាយជាហានិភ័យសម្រាប់សង្គមខ្មែរ
ជំនឿអរូបិយនៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរ រាប់ចាប់តាំងពីជំនឿលើការបន់ស្រន់ សែនព្រេនចំពោះអ្នកតា រហូតដល់អារុក្ខអារក្សទេពតា ព្រមទាំងជំនឿលើលទ្ធិឥតមូលដ្ឋានផ្សេងៗទៀត។ នេះជាទំនៀមទម្លាប់ដែលដូនតាខ្មែរបន្សល់ទុកតាំងពីយូរណាស់មកហើយ។ ជំនឿអរូបិយ មែនទែនទៅ គឺជាសិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋ។ ប៉ុន្តែពលរដ្ឋគួរតែប្រើប្រាស់សិទ្ធិនេះដោយប្រុងប្រយ័ត្នជ

«វៀតណាម» នៅក្នុងទស្សនៈជនជាតិខ្មែរ
ប្រតិកម្មចម្រុះធ្លាក់មកព្រោងព្រាត ក្រោយពីកម្ពុជាសម្រេចបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាមនៅលើទឹកដីខ្មែរ។ ជាការចាក់សាំងថែមពីលើភ្លើង អ្នកនយោបាយប្រឆាំងមួយចំនួន បានយករឿងនេះ ទៅភ្ជាប់ជាមួយសំណុំរឿងការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនិងកោះត្រល់ទៅឲ្យវៀតណាម ហើយបង្កទៅជាការជជែកស្រួចស្រាល់លើបណ្ដាញសង្គម។ អ៊ឹម រចនា សូមឆ្លៀតឱកាសនេះ សិក្សាពីទំនាក់ទំនងរវាងជនជាតិខ្មែរនិ

ខ្មែរគួរនាំគ្នាចាយប្រាក់ «រៀល» ដើម្បី ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ
គិតត្រឹមឆ្នាំ២០២២នេះ វាមានរយៈពេល៤២ឆ្នាំហើយ ដែលប្រទេសកម្ពុជាបានដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ។ ៤២ឆ្នាំមកនេះ គេសង្កេតឃើញថា ការចរាចរប្រាក់រៀលនៅមានកម្រិតនៅឡើយ បើធៀបទៅនឹងការចាយប្រាក់ដុល្លារនៅក្នុងប្រទេសរបស់ខ្លួន បើទោះបីជាធនាគារជាតិនៃកម្ពុជា តែងតែជំរុញលើកទឹកចិត្តឲ្យពលរដ្ឋងាកមកប្រើប្រាស់ប្រាក់រៀលយ៉

សារជូនពរខួបកំណើត៖ លោក សម រង្ស៊ី ចង់ព្រលយឲ្យលោក ហ៊ុន សែន ចូលនិវត្តន៍ក្នុងវ័យ៧០ឆ្នាំ
ជារឿងដ៏ចម្លែក នៅពេលដែលលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ និងដែលតែងតែរិះគន់ បរិហារ និងថ្កោលទោសរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ស្រាប់តែផ្ញើសារជូនពរលោក ហ៊ុន សែន។ ជាសារជូនពរលោក ហ៊ុន សែន នាឱកាសដែលប្រមុខរដ្ឋាភិបាលកម្ពុជា ចម្រើនវ័យបាន៧០ឆ្នាំ កាលពីថ្ងៃទី០៥ខែសីហាសប្ដាហ៍មុន។ សាររបស់លោក សម រង្ស៊ី បើពិនិត្យមើលឲ្យច្បាស់ទៅ ពុំមានភាពស្មោះ
Recommandé

Talks On Psychoanalysis - French Edition

Le Petit Traité Africain de Guerre Économique

再次收聽

Si on osait...

C'est bon à savoir

Cahier de Brouillon

Camille Combal sur NRJ

Plus que de la Mode

Astronomie : Fragments d'Univers

Sous le joug d'un pervers narcissique

Noémie de Saint-Sernin

Le temps d'une rencontre